ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញជាអធិបតី ស្ដាប់ការធ្វើបទបង្ហាញស្តីពីវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការយុទ្ធសាស្ត្រ ក្រសួងមហាផ្ទៃ (២០២៤-២០២៦ )
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ស្ដាប់ការធ្វើបទបង្ហាញស្តីពីវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២៤–២០២៦។
ការធ្វើបទបង្ហាញនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប រួមមាន អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងសមាជិកពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការអនុវត្តផែនការយុទ្ធសាស្ត្រដែលបានអនុវត្តកន្លងមក។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









