ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សា និងបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សា

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ន វិមាន អគ្គលេខាធិការរង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សា និងបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សា សាលាគោលដៅ ចំនួន ២៨ ក្នុងខេត្ត ចំនួន ៧ ដែលជាជំនួយរបស់លោកតា ហាតមុត គីសេកេ (Hartmut Giesecke) តាមរយៈអង្គការកុមារកម្ពុជារីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាបឋមសិក្សា ហាតមុត ដំណាក់សេរី ស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

Previous post

លោកជំទាវ កែ សួនសុភី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសាមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ ជំនួបជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន