ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆ្នាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆ្នាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នាយករងខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមជំនួយការជាច្រើនរូបផងដែរ ។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

កិច្ចប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) នៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស (Country Program-CP) ឆ្នាំ២០២៤-២០២៨ និងកំណត់អាទិភាពឆ្នាំ២០២៥

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំ វឌ្ឍនភាពនៃការត្រៀមរៀបចំពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”