កិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសជូនមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថាច់ វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយយសជូនមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំមានគោលបំណងបន្តតាមដានត្រួតពិនិត្យ ពិភាក្សាគ្នា និងបានជំរុញឱ្យតាមបណ្ដាអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែពន្លឿន ក្នុងការរៀបចំគ្រឿងឥស្សរិយយសជូនមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឱ្យបានល្អប្រសើរបន្ថែមទៀត៕
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ