ខេត្តព្រៃវែង៖ ពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់សំណេរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី
ខេត្តព្រៃវែង៖ នាថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហឿន ប្រណិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់សំណេររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី នៅបរិវេណវិឡាលយ័សម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សរសិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ទទួលបន្ទុក៣ខេត្ត ព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) ៕