កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើរបៀបវារៈមួយចំនួន ដើម្បីត្រៀមរៀបចំសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានAMMTC-កម្ពុជា ។ កិច្ចប្រជុំពិភាក្សានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ