កិច្ចប្រជុំពិនិត្យខ្លឹមសារ សេចក្តីព្រាងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្ដ្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្ដិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងឯកឧត្តម ហ៊ន យុវនា ប្រធាន នៃក្រុមប្រឹក្សានីតិកម្ម អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ សេចក្តីព្រាងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្ដ្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្ដិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋាន និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

លោកឧត្តមសេនីយ៍ទោ ជ្រិន ហាច អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រ​កម្ពុជា

Next post

ឯកឧត្តម ហឿន ប្រណិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រ​កម្ពុជា