កិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ថាច់ វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង អគ្គស្នងការរង លោកប្រធាននាយកដ្ឋាន ប្រធានអង្គភាព ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

Previous post

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

Next post

រាជរដ្ឋាភិបាល | អនុក្រឹត្យ ស្ដីពី តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្ដីទី