ទីស្ដីការក្រសួងមហាផ្ទៃ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន
ទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ជាច្រើននាក់ទៀតផងដែរ ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ