ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង អគ្គនាយករង គណៈប្រតិភូសវនកម្ម ប្រធានអង្គភាព និងមន្រ្តីពាក់ព័ន្ធ ចំណុះអគ្គលេខាធិការដ្ឋាន ប្រមាណ ៤៤រូប នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕