ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានា និងមន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ ៕
ដោយ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
Previous post

រដ្ឋបាលខេត្តកំពង់ឆ្នាំង៖ ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

Next post

រដ្ឋបាលខេត្តក្រចេះ៖ ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥