ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (Preparatory SOMTC for 20th AMMTC and its related Meetings) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំ AMMTC លើកទី២០ នេះ ធ្វើឡើងដើម្បីពិនិត្យ និងសម្រេចចុងក្រោយលើរបៀបវារៈ ព្រមទាំងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ និងឯកសារគោលនយោបាយពាក់ព័ន្ធ មុននឹងបញ្ជូនទៅអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនារបស់អាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៦។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបឯកឧត្តម យ៉ាង វៃលីន (Yang Weilin) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន

Next post

កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ