ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុញ្ញាតឱ្យលោក MISUMI Takahito ឧបទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក MISUMI Takahito ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចជំនួបនេះមានការអញ្ជើញចូលរួមពី​ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អគ្គលេខាធិការ អគ្គនាយករដ្ឋបាល តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

កិច្ចជំនួបនេះមានគោលបំណង ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងកំពុងបន្តរវាងក្រសួងមហាផ្ទៃ និងភាគីជប៉ុន ដូចជា កិច្ចសហការរដ្ឋបាលថ្នាក់ក្រោមជាតិ ទេសចរណ៍ ជាដើម៕

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ