កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង)-តិនណាម (ខេត្តតៃនិញ)

ពិធីនេះ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅបន្ទប់ប្រជុំខេត្តសៀមរាប ទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងគោលបំណង ដើម្បីតម្រង់ទិសដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការ រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ព្រមទាំងត្រៀមកិច្ចការចាំបាច់នានា។

សូមជម្រាបជូនថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម (ខេត្តតៃនិញ) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាម

មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ៕

ប្រភព ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

Previous post

អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើដ៏អមនុស្សធម៌ និងព្រៃផ្សៃ បង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

Next post

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ