កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ក្រោមអធិបភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងមានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជារួមផងដែរ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។










ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ