កិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដាន​វឌ្ឍនភាព​ការងារ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ (Online Scams) នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ និង​តាម​ប្រព័ន្ធ​វីដេអូ​ហ៊្សូម ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕

Previous post

ទីស្តីការក្រសួងមហាផ្ទៃ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦

Next post

​កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត