ទីស្ដីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំយុទ្ធសាស្រ្តកម្រិតខ្ពស់ និងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងអាវុធធុនតូច និងធុនស្រាលថ្នាក់ជាតិ និងតំបន់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំយុទ្ធសាស្រ្តកម្រិតខ្ពស់ និងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងអាវុធធុនតូច និងធុនស្រាលថ្នាក់ជាតិ និងតំបន់។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាមន្ត្រីជាន់ខ្ពស់របស់ MOI តំណាង SOMTC-កម្ពុជា និងនាយកអង្គការ UNRCPD រួមជាមួយក្រុមការងារ និងមន្រី្តជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

លោកឧត្តមសេនីយ៍ទោ ឌឿន ដារ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រ​កម្ពុជា

Next post

ទីស្ដីការក្រសួងមហាផ្ទៃ៖ ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ (វីដេអូ)