ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ)
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហឿន ប្រណិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា នៅសណ្ឋាគារនៅសណ្ឋាគារ Garden City Hotel Phnom Penh រាជធានីភ្នំពេញ ។
កម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមពីវាគ្មិន ចំនួន ៥រូប ដែលបានធ្វើបទអន្តរាគមន៍លើប្រធានផ្សេងៗ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមមាន៖
វាគ្មិនទី១. ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី ធ្វើបទអន្តរាគមន៍ប្រធានបទ «ការតម្រង់ទិស និងលើកទឹកចិត្តយុវជនឱ្យសិក្សាជំនាញ STEAM ដើម្បីកសាងមូលធនមនុស្សសម្រាប់សតវត្សទី២១»។
វាគ្មិនទី២. លោកបណ្ឌិត យ៉េន យ៉ាត ធ្វើបទអន្តរាគមន៍ប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល»។
វាគ្មិនទី៣. ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ធ្វើបទអន្តរាគមន៍ប្រធានបទ «ការជំរុញការចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ»។
វាគ្មិនទី៤. ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ធ្វើបទអន្តរាគមន៍ប្រធានបទ «ការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យុវជន ក្នុងយុគសម័យនៃ សន្តិភាព»។
វាគ្មិនទី៥. ឯកឧត្តម លី ណាវុឌ្ឍ ធ្វើបទអន្តរាគមន៍ប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់ការសិក្សាអប់រំនិង ផ្សព្វផ្សាយសម្រាប់យុវជន»៕
ប្រភព៖ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior (https://www.facebook.com/SarSokha?mibextid=eQY6cl)
🌐Sar Sokha (https://www.facebook.com/profile.php?id=100010009447082&mibextid=eQY6cl)
🌐Join Telegram (https://t.me/SarSokha_Speech)
🌐YouTube (https://www.youtube.com/@H.E.SarSokha)
🌐TikTok (https://www.tiktok.com/@sar_sokha?_t=8jABg4nfR5N)
#សសខា #SarSokha #កមពុជា #Cambodia