ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម សន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងឯកឧត្តម ហ៊ុន សុធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន។
សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម ៖
ទី១- រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគា ដែលមានអតីតភាព យ៉ាងតិចការងារ ១០ឆ្នាំ ពុំទាន់ធ្លាប់ដែលទទួលបានគ្រឿងឥស្សរិយយស ដើម្បីលើកសំណើសុំ គោលការណ៍ផ្តល់ជូន។
ទី២- ប្រជុំ ត្រួតពិនិត្យ ជ្រើសរើស និងវាយតម្លៃស្នើសុំផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រី ទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។
ទី៣- រៀបចំតារាងបញ្ជីឈ្មោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានត្រួត ពិនិត្យជ្រើសដើម្បីដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេចផ្ញើជូនទីស្តីការគណៈរដ្ឋមន្ត្រី។
និងទី៤- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

Previous post

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ)

Next post

ពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា