ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារដេីម្បីរៀបចំពិធីសូត្រមន្ត និងសង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារដេីម្បីរៀបចំពិធីសូត្រមន្ត និងសង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះ រួមមានការអញ្ចេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក លោកស្រីអគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន និងសមាជិក-សមាជិកាក្រុមការងារជាច្រើនរូបទៀត។
នាកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអានសេចក្តីសម្រេចលេខ ៣៥១៨សសរ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារដេីម្បីរៀបចំពិធីសូត្រមន្ត និងសង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ ។
ការរៀបចំពិធីសូត្រមន្ត និងសង្ក្រាន្តឆ្នាំថ្មី អង្គប្រជុំក៏បានពិគ្រោះពិភាក្សាអំពីគម្រោងនៃការរៀបចំកម្មវិធីនានាតាមបែបសាសនាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងការចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃដែលនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្បិ៍ ១៣កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

ទីស្ដីការក្រសួងមហាផ្ទៃ ៖ កិច្ចប្រជុំអំពីវឌ្ឍនភាពការងាររបស់អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​

Next post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA)