ទីស្ដីការក្រសួងមហាផ្ទៃ ៖ កិច្ចប្រជុំអំពីវឌ្ឍនភាពការងាររបស់អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ និងធ្វេីសេចក្តីរាយការណ៍សង្ខេបរអំពីវឌ្ឍនភាពការងាររបស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ទ្រី សុខហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទំាងមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គលេខាធិការរង ប្រធាន អនុប្រធានប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ លោកវរសេនីយ៍ទោ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំខាងលេីមានគោលបំណងចំនួន៣ ៖

១.ពិនិត្យអំពីវឌ្ឍនភាពការងារដែលធ្វេីវិភាគមុខងា និងរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ។

២.ពិនិត្យពិភាក្សាទៅលេីភាពចំបាច់ នៃការកែសម្រួលរចនាសម្ព័ន្ធ និងតម្រូវការចាំបាច់នូវធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋាន។

៣.ពិនិត្យពិភាក្សាលេីទម្រង់ និងខ្លឹមសារនៃរបាយការណ៍អំពីភាពចាំបាច់គោរពជូន ឯកឧត្ដម សន្តិបណ្ឌិត រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ដេីម្បីស្នើសុំគោលការណ៍ណែនាំដើម្បីក្រុមការងារចំពោះកិច្ចមានមូលដ្ឋានអនុវត្តបន្ត។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា

Next post

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមការងារដេីម្បីរៀបចំពិធីសូត្រមន្ត និងសង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ