ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដើម្បីរៀបចំពិធីសូត្រមន្ត និង សង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដើម្បីរៀបចំពិធីសូត្រមន្ត និង សង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ចេីញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន សមាជិក-សមាជិកា និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
អង្គប្រជុំក៏បានពិភាក្សាក្នុងការរៀបចំកម្មវិធីតាមរបៀបវារៈ ដើម្បីចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី និងបានចុះត្រួតពិនិត្យទីតាំងរៀបចំអបអរសាទរសង្ក្រាន្តឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ ដែលកម្មវិធីនេះ នឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ១៣កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ