ទីស្តីការក្រសួងមហាផ្ទៃ៖ ជំនួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហផ្ទៃ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក វឿង ក្វាងបាក់ ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំខេត្តពោធិ៍សាត់ នៃទីស្តីការក្រសួងមហាផ្ទៃ ។ ក្នុងជំនួបនេះ លោកប្រធានស្ថានតំណាងបានជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕

Previous post

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារដើម្បីរៀបចំពិធីសូត្រមន្ត និង សង្ក្រាន្តឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ

Next post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា