ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tam Quang) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅទីស្តីការក្រសួងនគរបាលវៀតណាម ក្នុងរដុ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចជំនួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម រយៈពេល ២ថ្ងៃ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior (https://www.facebook.com/SarSokha?mibextid=eQY6cl)
🌐Sar Sokha (https://www.facebook.com/profile.php?id=100010009447082&mibextid=eQY6cl)
🌐Join Telegram (https://t.me/SarSokha_Speech)
🌐YouTube (https://www.youtube.com/@H.E.SarSokha)
🌐TikTok (https://www.tiktok.com/@sar_sokha?_t=8jABg4nfR5N)
#សសខា #SarSokha #កមពុជា #Cambodia

Previous post

ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

Next post

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង លោក កើត ឆែ ជាអភិបាលរងខេត្តកំពត