ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង លោក កើត ឆែ ជាអភិបាលរងខេត្តកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្ត ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
យោងអនុក្រឹត្យលេខ ៦០៥អនក្រ,តត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត៕
ប្រភព ៖ រដ្ឋបាលខេត្តកំពត

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

Next post

ទីស្ដីការក្រសួងមហាផ្ទៃ ៖ កិច្ចប្រជុំ បន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍