ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី
នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានអង្គភាព និងមន្រ្តីចំណុះអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ ។
ពិធីបុណ្យនេះប្រារពធ្វើបុរីហេងមានជ័យ ផ្ទះលេខ ៣ក ក្រុមទី៣ ភូមិតាងៅលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
