ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

សូមរំលឹកថា លោក ពេញ ធារម្យ ត្រូវបានប្រកាសតែងតាំង និងចូលកាន់តំណែងជាអភិបាលរងខេត្តកំពត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ហើយបានប្រកាសផ្ទេរមកជាអភិបាលរងរាជធានីភ្នំពេញ ក្រោយលោក កើត ឆែ ផ្ទេរពីអភិបាលរងរាជធានី ទៅអភិបាលរងខេត្តកំពត៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញ នៃព្រឹទ្ធសភា ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ»

Next post

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី