រដ្ឋបាលខេត្តកំពង់ធំ៖ ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ជ្រិន ហាច អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ចូលរួមពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ។
ដោយ៖ រដ្ឋបាលខេត្តកំពង់ធំ