​កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា​ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ក្រោមអធិបភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ រដ្ឋលេខាធិកា​រ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយក​រង​ អគ្គស្នងការ​រង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ ព្រមទាំង​លោក​ លោកស្រី​ ជាមន្ត្រី​ពាក់ព័ន្ធ​តំណាង​អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជារួមផងដែរ​ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ