រដ្ឋបាលខេត្តរតនគិរី៖ ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៉ុល ផាន់ណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ៕
ដោយ៖ ក្រសួងព័ត៍មាន