ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីការកំណត់ភូមិសាស្ត្របែងចែកសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលការពារព្រំដែន និងនគរបាលអន្តោប្រវេសន៍
នារសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៥ នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហៃ យូណែល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីការកំណត់ភូមិសាស្ត្របែងចែកសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលការពារព្រំដែន និងនគរបាលអន្តោប្រវេសន៍ ក្រោមអធិបតីភាពឯកឧត្ដម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្ដម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI