កិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កើនភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា​ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កើនភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom) ។

ប្រភពរូបភាព៖ ហ្វេសប៊ុកផេក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ