កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណចិន
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណចិន ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ




