លោក ហឿន ប្រណិត ប្រធានក្រុមការងារ ស.ស.យ.ក. អគ្គលេខាធិការដ្ឋាន ក្នុងវិស័យមហាផ្ទៃ បានចុះសួរសុខទុក្ខលោក ស៊ិន ឆាន មេឃុំគោកខ្ចក កំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន
នារសៀល ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ហឿន ប្រណិត ប្រធានក្រុមការងារ ស.ស.យ.ក អគ្គលេខាធិការដ្ឋាន ក្នុងវិស័យមហាផ្ទៃ បាននាំយកសម្ភារៈ ជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះជួបសួរសុខទុក្ខលោកពូ ស៊ិន ឆាន មេឃុំគោកខ្ចក កំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រៃធំ ឃុំគោកខ្ចក ស្រុកកំពុងត្របែក ខេត្តព្រៃវែង។



