លោក ហឿន ប្រណិត ប្រធានក្រុមការងារ ស.ស.យ.ក. អគ្គលេខាធិការដ្ឋាន ក្នុងវិស័យមហាផ្ទៃ បានចូលរួមក្នុងពិធីសង្ក្រាន្ដ វិទ្យាល័យហ៊ុនសែនកំពង់ត្របែក
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ហឿន ប្រណិត ប្រធានក្រុមការងារ ស.ស.យ.ក អគ្គលេខាធិការ ក្នុងវិស័យមហាផ្ទៃ បានដឹកនាំក្រុមការងារ ចូលរួមជាកិត្តិយស ក្នុងពិធីសង្ក្រាន្ដ វិទ្យាល័យហ៊ុនសែនកំពង់ត្របែក ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
