ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំវឌ្ឍនភាពការងារគ្រប់គ្រងឯកសារ
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារគ្រប់គ្រងឯកសារ របស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅបន្ទប់ប្រជុំរបស់អគ្គលេខាធិការដ្ឋាន៕











