ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងទស្សនាទាន ស.ស.យ.ក.២.០ របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា អគ្គលេខាធិការដ្ឋាន ក្នុងវិស័យមហាផ្ទៃ
នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ហឿន ប្រណិត ប្រធានក្រុមការងារ ស.ស.យ.ក. អគ្គលេខាធិការដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងទស្សនាទាន ស.ស.យ.ក.២.០ ជូនដល់សមាជិក សមាជិកា ក្រុមការងារ ស.ស.យ.ក. អគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមធ្វើបទបង្ហាញដោយ កញ្ញា ទី វ៉ាន់នី ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ និងលោក រិន រ៉ាវុធ ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សម្ថភាព ក្រោមអធិបតីភាព លោក ផាត សុផានិត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ ។







































































