ទីក្រុង​ Johor Bahru ប្រទេសម៉ាឡេស៊ី៖ កិច្ចប្រជុំ​ក្រុមការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ស្ដីពីបញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទូទៅ​លេីកទី៣​

ទីក្រុង​ Johor Bahru ប្រទេស ម៉ាឡេស៊ី៖ ថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០២៥ លោកជំទាវ​ វីរ​ក្ស​ វិជ្ជតា​ អគ្គលេខាធិការរង​ នៃអគ្គលេខាធិការដ្ឋាន​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា​ ចូលរួមកិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់មន្ត្រីជាន់ខ្ពស់​អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្ម​ឆ្លងដែន​ ស្ដីពីបញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទូទៅ​លេីកទី៣​ នៅទីក្រុង​ Johor Bahru ប្រទេស​ម៉ាឡេស៊ី​​ ។

កិច្ចប្រជុំ បានពិភាក្សាលើប្រធានបទ ឯកសារ ផែនការការងារ និងគម្រោងនានា ក្រោមក្របខណ្ឌ SOMTC ដើម្បីបន្តយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ទាំង០៦ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន​ លើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។

ដោយ៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

Previous post

ខេត្តព្រៃវែង៖ កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជួនប្រជាពលរដ្ននៅបរិវេណវិឡាលយ័តាគោក ស្រុកព្រះស្តេច ខេត្តព្រៃវែង

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)