ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហឿន ប្រណិត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ជាសមាជិក សមាជិកានៃ គ.ជ.អ.ប. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៧៨រូប (ស្រី ១៨រូប) ។

កិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. នេះ មានរបៀបវារៈធំៗចំនួន៤ ដូចខាងក្រោម៖

១. ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប.

២. សេចក្តីរាយការណ៍អំពីវឌ្ឍនភាពប្រចាំនៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៤ របស់ គ.ជ.អ.ប.

៣. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.

៤. របៀបវារៈទី៤

– សេចក្តីរាយការណ៍អំពីលទ្ធផលនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

– ការពិនិត្យ ពិភាក្សា និងកំណត់វិធានការដោះស្រាយ។

 

ប្រភព៖ លេខាធិការដ្ឋាន គជអប – NCDDS

Previous post

ទីក្រុង​ Johor Bahru ប្រទេសម៉ាឡេស៊ី៖ កិច្ចប្រជុំ​ក្រុមការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ស្ដីពីបញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទូទៅ​លេីកទី៣​

Next post

ទីលាន Visakha Academy Dream រាជធានីភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាព​រវាងក្រុម ស.ស.យ.ក. ខេត្តព្រៃវែង​ និងក្រុមវ័យចាស់រាជធានី​ភ្នំពេញ​