ទីលាន Visakha Academy Dream រាជធានីភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុម ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមវ័យចាស់រាជធានីភ្នំពេញ
នៅល្ងាចថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហៃ យូណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុម ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមវ័យចាស់រាជធានីភ្នំពេញ ដើម្បីជាការហាត់សមត្រៀមចូលរួមការប្រកួតកីឡាបាល់ទាត់ ក្រោមមូលបទ “ផ្ដល់ក្ដីស្រលាញ់ជាមួយកីឡាទាំងអស់គ្នា” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅទីលាន Visakha Academy Dream រាជធានីភ្នំពេញ៕