ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សូមបញ្ជាក់ថា ពិធីបើកសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និងលេីក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​ របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ម៉ប់​ សារិន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ និងឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​៕