ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត និងក្រុមការងារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម រ័ត្ន យូ ទីប្រឹក្សាក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ រួមទាំងទីប្រឹក្សាក្រសួងមហាផ្ទៃ និងសហការី ជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ

នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម រ័ត្ន យូ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជរាពាធ។ 

ដោយនាំយកបច្ច័យគោលនយោបាយក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៣,០០០,០០០ រៀល និងសាររំលែកទុក្ខជូនគ្រួសារសព ។

Previous post

រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

Next post

ទីស្ដីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំក្រុមការងារ ប្រមូល និងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ