រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ន វិមាន អគ្គលេខាធិការរង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលត្រូវបានតែងតាំងលោក ជា សុខរិទ្ធិ ជាអភិបាលរង ខេត្តកំពង់ឆ្នាំង ជំនួសលោក
ស្រ៊ន ឫទ្ធី
ត្រូវបានតែងតាំងជាអភិបាលរងខេត្តស្ទឹងត្រែង ។

ប្រភព៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង

Previous post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន និងសញ្ញានគរបាលជាតិកម្ពុជា

Next post

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត និងក្រុមការងារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម រ័ត្ន យូ ទីប្រឹក្សាក្រសួងមហាផ្ទៃ