កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ន វិមាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅបន្ទប់ប្រជុំខេត្តរតនគិរី នៃទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជា អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ដែលមានសមាសភាព សរុបចំនួន ៣១រូប ( ស្រ្តី ១៤រូប និង បុរស១៦រូប) ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីរាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ដើម្បីធានាសម្រេចបាននូវប្រសិទ្ធិភាពការងារ ៕
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
























