ប្រទេសម៉ាឡេស៊ី៖ ក្រុមការងារ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធមនុស្ស លើកទី១ (1st SOMTC WG on PS)

នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ នៅទីក្រុង George Town កោះ Pinang ប្រទេសម៉ាឡេស៊ី​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ រស្មី អនុប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាមន្ត្រីបង្គោលផែនប្រឆាំងការជួញដូរមនុស្ស​ បានដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធមនុស្ស លើកទី១ (1st SOMTC WG on PS)។

កិច្ចប្រជុំ បានពិភាក្សា​ និងផ្លាស់ប្តូរយោបល់អំពីកិច្ចខិតខំប្រឹងប្រែង​កន្លងមក យុទ្ធសាស្ត្រនានា​ ការអនុវត្តដ៏ប្រសើរបំផុត និងទិសដៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស របស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងក្នុងក្របខណ្ឌអាស៊ានទាំងមូល។ ក្រៅពីនេះ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីសេចក្ដីព្រាងផែនការការងារថ្មី និងសេចក្ដីព្រាងសេចក្ដីប្រកាសអាស៊ាន ដែលគ្រោងនឹងដាក់អនុម័តនៅក្នុងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ នាពេលខាងមុខ។

Previous post

គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន និងសញ្ញានគរបាលជាតិកម្ពុជា