ឯកឧត្តម ខៀវ ភារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន និងឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារ តាមបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ក្នុងវិស័យមហាផ្ទៃ រួមទាំងក្រុមការងារលេខាធិការដ្ឋានផងដែរ។

បន្ទាប់មកឯកឧត្តមមានមតិសំណេះសំណាល និងអនុញ្ញាតឱ្យកញ្ញា ទី វ៉ាន់នី ប្រធានលេខាធិការដ្ឋាន ធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំអំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ដរបស់ក្រុមការងារ ស.ស.យ.ក.ក្នុងវិស័យមហាផ្ទៃ ព្រមទាំងធ្វើបទបង្ហាញអំពីដំណើរការរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចែករំលែកជូនអង្គប្រជុំជ្រាប។

ជារួមអង្គប្រជុំបានឯកភាពជាឯកច្ឆន្ទទៅលើរបាយការណ៍ទាំងស្រុង។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរនូវការចូលរួមអនុវត្តសកម្មភាពនាពេលកន្លងមក និងលើកទឹកចិត្តដល់បណ្តា ស.ស.យ.ក.អគ្គនាយកដ្ឋាន ឱ្យបន្តបង្កើនសកម្មភាពនានាដើម្បីបម្រើដល់ប្រយោជន៍ដល់សង្គមជាតិ ពិសេសការចូលរួមបរិច្ចាគឈាម ដែលគ្រោងយរៀបចំនៅត្រីមាសទី២ឆ្នាំ២០២៥ខាងមុខនេះ។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីអបអរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ២០២៥

Next post

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ដើម្បីអបអរសាទរខួបលើកទី១១៤ ក្នុងទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»