ទីស្តីការក្រសួងមហាផ្ទៃ៖ ជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការ SOMTC-កម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា ជាមួយ ឯកឧត្តម STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ។ ជំនួបនេះដែរមានការអញ្ជើញចូលរួមពីលោកជំទាវ អគ្គលេខាធិការរង និងជាអនុប្រធានប្រចាំការក្រុមលេខាធិការ នៃក្រុមការងារ SOMTC- កម្ពុជា និងមន្ត្រីសម្របសម្រួល ។
គោលបំណងនៃជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ