ទីស្ដីការក្រសួងមហាផ្ទៃ ៖ កិច្ចប្រជុំ បន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ាង ឈាងអេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News











